Matthew 13

រឿង​កសិករ​ព្រោះ​គ្រាប់​ពូជ​

1នៅថ្ងៃនោះ​ព្រះ​យេស៊ូ​បាន​យាង​ចេញ​ពី​ផ្ទះ​ទៅ​អង្គុយនៅក្បែរ​មាត់​បឹង
«បឹង» សំដៅលើ «បឹងកាលីឡេ»។ មាន​នៅ​ក្នុង ១៣:២ ដែរ។
2មានបណ្ដាជនច្រើនកុះករ​បាន​ប្រមូលគ្នាមក​ចោមរោម​ព្រះអង្គដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូកបណ្ដាជនទាំងអស់​បាន​ឈរនៅតាមមាត់បឹង 3ព្រះអង្គមានបន្ទូលប្រាប់ពួកគេ​អំពី​សេចក្ដី​ជាច្រើនជារឿងប្រៀបប្រដូចថា៖ ​«មើល៍​មាន​កសិករម្នាក់ចេញទៅព្រោះ​គ្រាប់​ពូជ 4ពេលគាត់ព្រោះគ្រាប់ពូជខ្លះ​បាន​ធ្លាក់ទៅលើផ្លូវហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ីអស់ 5គ្រាប់ពូជ​ខ្លះទៀត​បាន​ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី​គ្រាប់ពូជនោះ​ដុះឡើងយ៉ាងឆាប់ពីព្រោះដីមិនជ្រៅ 6ប៉ុន្ដែពេលថ្ងៃរះឡើង​ពន្លក​ក៏ក្រៀមស្វិតដោយព្រោះគ្មានឫស 7គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើ​ដីមាន​បន្លាបន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ 8ប៉ុន្ដែគ្រាប់ពូជ​ខ្លះទៀតធ្លាក់លើដីល្អហើយឲ្យផលមួយ​ជា​មួយរយមួយ​ជា​ហុកសិប​និង​មួយ​ជា​សាមសិប 9អ្នកដែល​មានត្រចៀក​ចូរ​ស្ដាប់ចុះ

ហេតុដែលព្រះយេស៊ូប្រើរឿងប្រៀបប្រដូច

10ពួក​សិស្ស​បាន​ចូលមកជិតព្រះអង្គ​ទូល​សួរថា៖ ​«ហេតុអ្វី​បានជា​លោក​និយាយ​នឹង​គេជារឿងប្រៀបប្រដូចដូច្នេះ 11ព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​គេថា៖ ​«ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌​បាន​ប្រទានមក​ឲ្យ​អ្នករាល់គ្នាយល់ប៉ុន្ដែមិន​បាន​ប្រទាន​ឲ្យ​អ្នកទាំងនោះទេ 12ដ្បិតអ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យហើយ​អ្នកនោះ​នឹង​មានជាបរិបូរប៉ុន្ដែអ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញសូម្បីតែ​អ្វី​ដែល​អ្នកនោះ​មានផង 13ហេតុនេះហើយបានជា​ខ្ញុំ​និយាយ​នឹង​គេជារឿងប្រៀបប្រដូចដ្បិត​គេ​មើល​ប៉ុន្ដែ​មិនឃើញស្ដាប់​ប៉ុន្ដែ​មិន​និង​មិនយល់ផង 14សេចក្ដីដែល​លោក​អេសាយ​បាន​ថ្លែងទុក​មក​បាន​សម្រេច​តាមរយៈ​ពួកគេហើយគឺ​អ្នករាល់គ្នា​ស្ដាប់ប៉ុន្ដែមិនយល់ហើយមើលឃើញប៉ុន្ដែមិនដឹងសោះ 15ដ្បិតចិត្ដ​របស់​ប្រជាជននេះ​បាន​ត្រលប់​ជា​ស្ពឹកត្រចៀក​គេ​ធ្ងន់​ពិបាកស្ដាប់ហើយ​គេ​ក៏បិទភ្នែកបើពុំនោះសោត​គេ​មុខជា​មើលឃើញ​នឹង​ភ្នែកស្ដាប់ឮ​នឹង​ត្រចៀកយល់នៅក្នុងចិត្ដរួចប្រែចិត្ដហើយ​យើង​នឹង​ប្រោសពួកគេឲ្យជា
«ដ្បិតចិត្ដ...ឲ្យជា» សូមមើល អេសា ៦:៩-១០។
16ភ្នែករបស់​អ្នករាល់គ្នាមានពរណាស់ដ្បិត​បាន​មើលឃើញហើយត្រចៀក​ក៏​ដូច្នេះ​ដែរដ្បិត​បាន​ស្ដាប់ឮ 17ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​ពួក​អ្នកនាំព្រះបន្ទូលនិង​ពួក​មនុស្ស​សុចរិតជាច្រើនចង់ឃើញអ្វី​ដែល​អ្នករាល់គ្នា​ឃើញប៉ុន្ដែមិន​បាន​ឃើញទេក៏​ចង់​អ្វី​ដែល​អ្នករាល់គ្នា​ដែរប៉ុន្ដែមិន​បាន​ឡើយ

ព្រះយេស៊ូពន្យល់រឿងកសិករព្រោះគ្រាប់ពូជ

18ដូច្នេះ​ចូរ​អ្នករាល់គ្នាស្ដាប់រឿងប្រៀបប្រដូចអំពី​កសិករ​ព្រោះគ្រាប់ពូជចុះ 19អស់អ្នក​ដែល​​ព្រះ​បន្ទូលអំពីនគរ​ព្រះជាម្ចាស់​ប៉ុន្ដែមិនយល់អារក្សក៏មកឆក់យក​សេចក្ដី​ដែល​បាន​ព្រោះក្នុងចិត្ដអ្នកនោះទៅនេះជា​អ្នក​ដែល​ទទួលគ្រាប់ពូជនៅតាមផ្លូវ 20អ្នកដែល​ទទួល​គ្រាប់ពូជនៅកន្លែងមានថ្មគឺជា​អ្នក​ដែល​​ព្រះ​បន្ទូលហើយទទួលយកភ្លាមទាំងអំណរ 21ប៉ុន្ដែគេ​មិន​បាន​ចាក់ឫសទេគឺធន់​បានតែ​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ។ ​កាល​ណា​មានទុក្ខលំបាកការបៀតបៀនកើតឡើងដោយព្រោះ​ព្រះ​បន្ទូល​គេ​ក៏​រវាតចិត្ដភ្លាម 22អ្នក​ដែល​ទទួលគ្រាប់ពូជនៅលើ​ដីមាន​បន្លាគឺជាអ្នកដែល​ព្រះ​បន្ទូលប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិតនិងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិ​បាន​រួបរឹត​ព្រះ​បន្ទូល​មិន​ឲ្យបង្កើតផលផ្លែ 23អ្នក​ដែល​ទទួលគ្រាប់ពូជ​នៅ​លើដីល្អគឺជាអ្នកដែល​ព្រះ​បន្ទូលហើយក៏យល់អ្នកនោះបង្កើតផលគឺឲ្យផលមួយ​ជា​មួយរយខ្លះហុកសិបខ្លះទៀតសាមសិប»។

រឿងស្រូវនិងស្រងែ

24ព្រះអង្គ​លើកយករឿងប្រៀបប្រដូចមួយទៀត​ដោយ​មានបន្ទូល​ទៅ​គេថា៖ ​«នគរស្ថានសួគ៌ប្រៀបដូចជាបុរសម្នាក់​ដែល​ព្រោះពូជល្អទៅក្នុងស្រែគាត់ 25ក្រោយមកពេលមនុស្សដេកលក់​អស់​សត្រូវគាត់​បាន​មកព្រោះស្រងែក្នុងចំណោមស្រូវនោះហើយក៏ចេញទៅ 26កាលស្រូវពន្លកហើយចេញផ្លែនោះស្រងែក៏លេចចេញមកដែរ 27ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់​ស្រែ​ថាលោកម្ចាស់តើ​លោក​មិន​បាន​ព្រោះពូជល្អក្នុងស្រែ​របស់​លោកទេឬ? ​ចុះស្រងែទាំងនេះមានមកពីណា? 28គាត់ប្រាប់គេថាមនុស្ស​ដែល​ធ្វើ​ការ​នេះ​គឺ​ជា​សត្រូវ។ ​ពួក​បាវបម្រើក៏សួរគាត់​ទៀត​ថាដូច្នេះ​តើ​លោក​ចង់​ឲ្យ​យើង​ទៅដក​ស្រងែ​ទាំងនោះ​ដែរ​ឬ​ទេ? 29គាត់និយាយថាកុំអី! ​ក្រែងលោ​ពេល​អ្នករាល់គ្នា​ដកស្រងែស្រូវក៏ដោយមកជាមួយ​ដែរ។ 30ចូរទុក​ឲ្យ​វាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះនៅពេលច្រូត​ខ្ញុំ​នឹង​ប្រាប់អ្នកច្រូត​ឲ្យ​ប្រមូលស្រងែជាមុនចងជាបាច់ដើម្បីដុតចោលស្រូវវិញ​ត្រូវ​ប្រមូល​ដាក់​ក្នុងជង្រុក​របស់​ខ្ញុំ»។ 31ព្រះអង្គ​លើកយករឿងប្រៀបប្រដូចមួយទៀត​ដោយ​មានបន្ទូល​ទៅ​គេថា៖ ​«នគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់មូតា
«គ្រាប់មូតា» ជាគ្រាប់ធញ្ញជាតិមួយប្រភេទមានទំហំប៉ុនគ្រាប់ខ្សាច់។
ដែលមនុស្សយកទៅដាំក្នុងចម្ការ​របស់​គាត់
32គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ប៉ុន្ដែពេលដុះឡើង​វា​ធំជាង​រុក្ខជាតិផ្សេងៗហើយ​វា​ប្រែជាដើមឈើមួយ​ដើម​ដូច្នេះសត្វស្លាប​ហើរ​លើ​អាកាសមកអាស្រ័យនៅតាមមែក​របស់​វា»។ 33
ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿងប្រៀបប្រដូចមួយទៀតថា៖ ​«នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ងដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់រហូតដល់​មេនំប៉័ង​នោះ​ធ្វើឲ្យ​ម្សៅ​ទាំងអស់ដោរឡើង»។

ព្រះយេស៊ូ​ប្រើ​រឿង​ដើម្បីសម្រេច​តាមបទគម្ពីរ

34ព្រះ​យេស៊ូមានបន្ទូលប្រាប់បណ្ដាជន​ពី​សេចក្ដី​ទាំងអស់នេះជារឿងប្រៀបប្រដូចក្រៅពីរឿងប្រៀបប្រដូច​ព្រះអង្គ​មិន​បាន​មានបន្ទូល​នឹង​បណ្ដាជនឡើយ 35ដើម្បីឲ្យ​សម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ ​«យើង​នឹង​បើកមាត់យើង​និយាយ​ជារឿងប្រៀបប្រដូច​ហើយ​យើង​នឹង​និយាយ​អំពី​សេចក្ដី​ដែល​បាន​លាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក
«យើងនឹង...មក» សូមមើល ទំនុក ៧៨:២។
» ​។​

ព្រះយេស៊ូពន្យល់អំពីរឿងស្រូវនិងស្រងែ

36បន្ទាប់មក​ព្រះអង្គ​ក៏​ចាកចេញ​ពី​បណ្ដាជន​ហើយ​យាងចូលទៅក្នុងផ្ទះនោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូលមកជិតព្រះអង្គទូលថា៖ ​«សូម​បកស្រាយប្រាប់យើងខ្ញុំ​ពី​រឿងប្រៀបប្រដូចអំពីស្រែ​មាន​ស្រងែ​ផង»។ 37ព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«អ្នកព្រោះពូជល្អគឺជាកូនមនុស្ស 38ស្រែគឺជាពិភពលោកហើយពូជល្អទាំងនេះជាកូន​នៃ​នគរព្រះជាម្ចាស់ស្រងែវិញជាកូន​នៃ​អារក្សសាតាំង 39សត្រូវដែល​ព្រោះស្រងែគឺជាអារក្សសាតាំងហើយខែចម្រូតគឺជាគ្រាចុងក្រោយអ្នកច្រូតគឺជាទេវតា 40ដូច្នេះដែល​គេ​ប្រមូលស្រងែដុតបន្សុស​នឹង​ភ្លើងយ៉ាងណានៅចុងបញ្ចប់​នៃ​ពិភពលោក​ក៏​នឹង​កើតមានយ៉ាងនោះដែរ 41គឺកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
​នឹង​ចាត់​ពួក​ទេវតា​របស់​លោកឲ្យទៅប្រមូលអស់ទាំង​អ្វីៗ​ដែល​បណ្ដាលឲ្យប្រព្រឹត្ដបាបនិង​ពួក​អ្នកបំពានវិន័យចេញពីនគរ​របស់​លោក
42ទេវតានឹង​បោះអ្នកទាំងនោះទៅ​​ក្នុងភ្លើង​ហើយ​នៅទីនោះមានការទ្រហោយំនិងការសង្កៀតធ្មេញ 43ពេលនោះមនុស្ស​សុចរិត​នឹង​ភ្លឺត្រចះត្រចង់ដូចថ្ងៃនៅក្នុងនគរព្រះវរបិតា​របស់​គេ។ ​អ្នក​ដែល​មានត្រចៀក​ចូរ​ស្ដាប់ចុះ

រឿង​កំណប់​ដ៏​មាន​តម្លែ​ និងគជ់​ដ៏​មាន​តម្លែ​

44នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់​បាន​រកឃើញ​ហើយ​កប់ទុក​វិញ​រួច​គាត់​បាន​ទៅលក់​អ្វីៗ​ទាំងអស់ដែលគាត់មានដោយអំណរហើយទិញយកស្រែនោះ 45
ម្យ៉ាងទៀតនគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់​កំពុង​ស្វែងរកគជ់
«គជ់» វត្ថុជាដុំដូចជាពក មានសាច់រឹងដូចកែវ កើតមានក្នុងសរីរកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ: គជ់ខ្យង គជ់គ្រំ គជ់ដំរី គជ់​ក្រៀល​។​
ដ៏ល្អ​ប្រណិត​
46ហើយពេល​រកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ​គាត់​ក៏​ទៅលក់​អ្វីៗ​ទាំងអស់ដែលគាត់មានហើយទិញយក​គជ់​នោះ

រឿង​សំណាញ់ចាប់ត្រី​

47ម្យ៉ាងទៀតនគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់​ដែល​បាន​បង់ទៅក្នុងបឹងហើយប្រមូលបាន​ត្រី​គ្រប់ប្រភេទ 48ពេលសំណាញ់​ពេញ​គេ​ក៏​ទាញឡើងលើច្រាំងហើយអង្គុយរើស​ត្រី​ល្អៗ​ដាក់​ក្នុងកញ្ឆេ​ត្រី​អន់ៗ​គេ​បោះចោល 49នៅចុងបញ្ចប់​នៃ​ពិភពលោក​នឹង​កើតមានដូច្នោះដែរ​ពួក​ទេវតា​នឹង​ចេញមកហើយញែក​មនុស្ស​អាក្រក់ចេញពីក្នុងចំណោម​មនុស្ស​សុចរិត 50រួចទេវតា​នឹង​បោះ​មនុស្ស​អាក្រក់​ទាំងនោះទៅក្នុងភ្លើង​ហើយ​នៅទីនោះមានការទ្រហោយំនិងការសង្កៀតធ្មេញ 51
តើ​អ្នករាល់គ្នា​យល់​សេចក្ដី​ទាំងអស់នេះ​ហើយ​ឬ​នៅ?» ​ពួកគេ​បាន​ទូលព្រះអង្គថា៖ ​«បាទ​យល់​ហើយ»
52ព្រះអង្គមានបន្ទូល​ទៅ​គេទៀតថា៖ ​«ដូច្នេះគ្រូវិន័យគ្រប់គ្នា​ដែល​ក្លាយជាសិស្ស​នៃ​នគរស្ថានសួគ៌ប្រៀបដូចជាមនុស្សម្នាក់​ជា​ម្ចាស់ផ្ទះដែល​បាន​បញ្ចេញ​របស់​ទាំង​ថ្មីទាំងចាស់ពីឃ្លាំងទ្រព្យ​របស់​ខ្លួន»។ 53
កាល​ព្រះ​យេស៊ូ​មានបន្ទូល​អំពី​រឿងប្រៀបប្រដូចទាំងនេះចប់ហើយ​ព្រះអង្គ​ក៏យាងចេញពីទីនោះ

អ្នកក្រុងណាសារ៉ែតបដិសេធព្រះយេស៊ូ

54កាល​យាងដល់ស្រុក​របស់​ព្រះអង្គ​ព្រះអង្គ​ក៏​បាន​បង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ​របស់​ពួកគេធ្វើឲ្យអ្នកស្រុកនឹកអស្ចារ្យក្នុងចិត្ដទាំងនិយាយថា៖ ​«អ្នក​នេះ​មាន​ប្រាជ្ញានិងការអស្ចារ្យ​បែប​នេះមកពីណា? 55តើអ្នក​នេះមិនមែន​ជា​កូន​របស់​ជាងឈើទេ? ​តើ​ម្ដាយគាត់មិនមែន​ឈ្មោះ​ម៉ារាហើយប្អូនៗគាត់​ឈ្មោះ​យ៉ាកុបយ៉ូសេស៊ីម៉ូននិងយូដាសទេ? 56តើប្អូនស្រី​របស់​គាត់មិន​បាន​នៅជាមួយយើងទាំងអស់គ្នាទេឬ? ​ដូច្នេះ​តើ​អ្នក​នេះ​បាន​សេចក្ដី​ទាំងអស់នេះមកពីណា 57គេក៏ទាស់ចិត្ដនឹងព្រះអង្គប៉ុន្ដែ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​គេថា៖ ​«អ្នកនាំព្រះបន្ទូល​បាន​ទទួល​សេចក្ដីគោរព​នៅគ្រប់​ទីកន្លែង​លើកលែងតែនៅក្នុងស្រុកកំណើតនិងក្នុងគ្រួសារ​របស់​គាត់ប៉ុណ្ណោះ»។ 58ដោយព្រោះតែភាពគ្មានជំនឿ​របស់​ពួកគេ​ព្រះអង្គ​មិន​បាន​ធ្វើការអស្ចារ្យច្រើននៅទីនោះទេ
Copyright information for KhmKCB